ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនទាន់កើតផង កូនប្រុស លោកញ៉ែម សុគន្ធ មានទីផ្សារបាត់

ពិតជាដំណក់ឈាមរបស់តារាល្បីឈ្មោះមែន ទើបមិនទាន់មើលឃើញពន្លឺថ្ងៃផង ក៏ស្រាប់តែកូនប្រុស តារាសម្ដែងលោក ញ៉ែម សុគន្ធ មានទីផ្សារយ៉ាងកាលីប នៅក្នុងវិស័យផ្សព្វផ្សាយផលិតផល។ មានការបញ្ជាក់ថា កូនប្រុសរបស់លោកទទួលបានតម្លៃខ្លួនខ្ពស់នោះផង មុននឹងឈានដល់ការកុងត្រានោះ។

លោក ញ៉ែម សុគន្ធ បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលកូនប្រុសរបស់លោក ទទួលឱកាសផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងនាមជាអ្នកទទួលបានការចាប់អារម្មណ៍ ពីផលិតផលធំមួយ។ លោកថា ក្នុងចំណោមអាហារូបត្ថម្ភទាំងនោះ លោកក៏បានណែនាំអាហារូបត្ថម្ភមួយ ប្រភេទដែលភរិយារបស់លោកតែងតែប្រើប្រាស់ជាប្រចាំ ចាប់តាំងពីមុនពេលមានផ្ទៃពោះមកម្ល៉េះ នោះគឺផលិតផលម្សៅទឹកដោះគោ អ៊ីនមៀល នូទ្រីសិនម៉ាម ជាផលិតផលម្សៅទឹកដោះគោ ផលិតតាមស្តង់ដារបស់ប្រទេសសិង្ហបុរី មានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ស្រួលញ៉ាំ តម្លៃសមរម្យ ព្រមទាំងមានគុណភាពល្អទៀត ហើយក្នុងពេលថ្មីៗនេះ លោកនិងភរិយា ទើបត្រូវបានក្រុមហ៊ុនម្សៅទឹកដោះគោ អ៊ិនមៀលនូទ្រីសិនម៉ាម ជ្រើសរើសធ្វើជាអ្នកតំណាងផលិតផលផ្ទាល់តែម្តង។ លោកមិនទាន់ដឹងថា កូនប្រុសរបស់លោក នឹងទទួលឱកាសធ្វើជាអ្នកតំណាង របស់ផលិតផលមួយនេះ រហូតដល់ពេលណានៅឡើយទេ ដោយលោកត្រឹមតែអះអាងថា ទោះខ្លី ឬ វែង ក៏ជាមោទនភាព។

គួរបញ្ជាក់ផងដែរថា លោកញ៉ែម សុគន្ធ និងភរិយា បានរៀបអាពាហ៌ពិពាហ៌តាមប្រពៃណីយ៉ាងអធិកអធម្ម កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងកោះពេជ្រ ដោយមានវត្តមានសាច់ញាតិ និងមិត្តភក្តិសិល្បៈជាច្រើនរយនាក់បានចូលរួម៕

មតិយោបល់