ព័ត៌មានជាតិ

First News៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅជិតវត្តជ្រៃបិទមាស ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ ច្រើនខ្នង នៅជិតវត្តជ្រៃបិទមាស និងជាប់ផ្សារក្រុងសួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

ដោយអគ្គិភ័យនេះ ផ្តើមឆេះចេញពីផ្ទះលក់បន្លែ ដែលមានម្ចាស់ឈ្មោះ ឆែ គួយ រួចបន្តឆាបឆេះផ្ទះប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ហើយខណៈនេះ គេសង្កេតឃើញ កម្លាំងមានសមត្ថកិច្ច និងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យ កំពុងតែចេញទៅអន្តរាគមន៍ផងដែរ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់