ព័ត៌មានជាតិ

ស្រ្តីបរទេសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយសារធាតុញៀន១៦ កញ្ចប់ធំ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ កម្លាំងជំនាញមានសមត្ថកិច្ច បានអនុវត្តតាមបញ្ជាដឹកនាំរបស់លោកស្នងការនគរបាលខេត្ត
បង្កើតគណៈកម្មការម្នាក់ ដោយមានការសម្របសម្រួល និងដឹកនាំដោយលោក រស់ សារុំា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត
បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកនូវសារធាតុញៀន ខុសច្បាប់។

ការចុះបង្ក្រាបនេះ​ បានប្រព្រឹត្តទៅ កាលពីវេលាម៉ោង​៩និងង៣០នាទីយប់ ថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ Vasilyeva Yuliya​ ភេទស្រី សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែន១ច្បាប់លេខ 711888270 ស្នាក់នៅភូមិសង្កាត់ឃាត់ខ្លួនខាងលើ។

វត្ថុតាងដែលត្រូវបាន សមត្ថកិច្ចជំនាញធ្វើការដកហូត រួមមាន ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន ប្រភេទកូកាអ៊ីន ចំនួន១៦កញ្ចប់ធំ ទូរសព្ទដៃចំនួន៤គ្រឿង លិខិតឆ្លងដែនចំនួន៧ក្បាល និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ​បាននាំខ្លួនជនសង្ស័យ និងវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់