ព័ត៌មានជាតិ

អាសូរណាស់! កូនប្រុសលង់ទឹកស្លាប់ ខណៈឪពុកកំពុងជាប់ដៃដកព្រលឹត

បន្ទាយមានជ័យៈ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទីព្រឹក មានករណីក្មេងប្រុសម្នាក់ទៅដកព្រលឹកជាមួយឪពុក ដោយសារតែមិនចេះហែលទឹកបានលង់ទឹកអាងអន្លង់រុតស្លាប់ ខណៈឪពុកកំពុងជាប់ដៃដកព្រលឹត ចំណុចភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម​ ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ។​

ជនរងគ្រោះឈ្មោះ​ សាវ៉ាត់ មេសា ភេទប្រុស​ អាយុ ១២ឆ្នាំ ឪពុកឈ្មោះ​ ព្រំ ស្វ៉ាត់ អាយុ ៤៦ឆ្នាំ ម្តាយឈ្មោះ សរ កនិ្នកា អាយុ ៤៦ឆ្នាំ​ រស់នៅក្នុងភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។​

ដំណើររឿង៖ នៅមុនពេលកើតហេតុនោះ ឪពុកបាននាំកូនប្រុសចុះទៅដកព្រលឹតនៅក្នុងអាងអន្លង់រុតនៅឆ្ងាយពីភូមិ ពេលឪពុកកំពុងជាប់រវល់ដកព្រឹកមិនបានចាប់អារម្មណ៍កូនចុះហែលទឹកលេងនោះឡើយ ទម្រាំដឹងកូនក៏លង់ទឹកស្លាប់បាត់ទៅហើយ។

ដូមបញ្ជាក់៖ អាងទឹកអន្លង់រុតនេះធំល្វឹងល្វើយ ហើយកន្លែងខ្លះមានជម្រៅជ្រៅ ។

ក្រោយពេលកើតហេតុសពក្មេងរងគ្រោះ ត្រូវបានប្រគល់ជូនឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់