ព័ត៌មានជាតិ

ម៉ោងកំពុងលង់លក់ស្រួល ស្រាប់តែមានអគ្គិភ័យឆេះផ្ទះមន្ត្រីរតនាគារជាតិ ផ្អើលទាំងយប់ នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅវេលាម៉ោង១២ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មានករណីអគ្គិភ័យ ឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទំហំផ្ទះ ៦X១៥ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ អាង ណាក់ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មន្ត្រីនៅរតនាគារ (ត្រូវជាប្តី) និងប្រពន្ធឈ្មោះ ជ ចាន់លីណា ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ មេផ្ទះ។

មូលហេតុ៖ មិនទាន់ច្បាស់ទេ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។

ករណីនេះ ប្រើប្រាស់រថយន្តទឹកអស់ចំនួន០៣ គ្រឿង ៖
-រថយន្តស្រាបៀរកម្ពុជា ០១គ្រឿង
-រថយន្តសាលាខណ្ឌ០២គ្រឿង ។

ដោយពន្លត់ចប់ នៅវេលាម៉ោង ១ និង២០នាទីរំលងអធ្រាត្រថ្ងៃដដែល សំណាងល្អហេតុការណ៍នេះ ពុំបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សទេ៕

មតិយោបល់