ព័ត៌មានជាតិ

មុខសញ្ញាដ៏សកម្ម ប្រចាំតំបន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង០៦និង០០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បង្ក្រាបជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ប្រចាំតំបន់ ដែលបានធ្វើសកម្មភាព(លួចកញ្ចក់រថយន្ត) ស្ថិតនៅចំណុចមុខផ្ទះលេខ១២អា ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ យឹម បូណា ហៅសី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦អា ផ្លូវលេខ៤៧ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ បុប្ផា វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលការពារ ស្នាក់នៅផ្ទះលេខ១៨៤អឺ២ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ កញ្ចក់រថយន្តចំនួន០១គូ ប្រគល់ឲ្យជនរងគ្រោះ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដាវកែច្នៃចំនួន០១ដើម ដែកសរសៃសួសសម្រាប់ឆ្កិះសោផ្ទះចំនួន០២ដើម តួណឺវីស០១ដើម និងដែកឆាប០១ដើម ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់