កណ្ដាលៈ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទី មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ចំណុចកើតហេតុផ្ទះជនសង្ស័យ ភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ លី អេង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ស្វាយយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ ជាងសំណង់។
វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនម៉ាទឹកកកចំនួន០៥កញ្ចប់តូច
-ទូរសព្ទ័ដៃចំនួន០១គ្រឿង
-កាំភ្លើងខ្យល់ចំនួន០១ដើម នឹងសម្ភារ:សម្រាប់ជក់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
សភាពរឿងហេតុ៖ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទី កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ បានសហការគ្នាជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី បានចុះទៅបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម នៅចំណុចកើតហេតុខាងលើ ដោយបានដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន ៥កញ្ចប់តូច នៅជាប់ខ្លួនជនសង្ស័យ កាំភ្លើងកែច្នៃ ១ដើម ,ទូរសព្ទ័ដៃចំនួន០១គ្រឿងហើយនឹងសម្ភារ:ប្រើប្រាស់ នឹងវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។ ក្រោយមកនគរបាលបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងថ្នាំញៀន មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនម៉ាទឹកកកខាងលើនេះ គឺពិតជារបស់រូបគេប្រាកដមែន ដោយបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ ពុំស្គាល់ឈ្មោះ នៅចំណុចបឹងត្របែក រាជធានីភ្នំពេញ៕
មតិយោបល់