ព័ត៌មានជាតិ

ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ៤ភូមិរងការខូចខាត នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង ៥និង៣០នាទី មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ផង បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នៅឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៖
-នៅភូមិចារ ឃុំស្វាយចចិប របើកក្បឿងហើរអស់មួយចំហៀងខ្នងនិងឆ័ត្រប្រវែង៦x ១១ម៉ែត្រ ដាច់ខូចទាំងស្រុងផ្ទះបាយខូចមួយចំហៀងផង
-នៅភូមិចារ ធ្វើឲ្យសំយ៉ាប់ខាងមុខហើដាច់ខូចទាំងស្រុងប្រវែង២.៥០ x ៧ម៉ែត្រ
-នៅភូមិចារ ខូចបង្កាន់ដៃនិងក្បឿង ០៥សន្លឹក
-នៅភូមិខ្នាចកន្ទួត បណ្ដាលឲ្យខូចផ្ទះតៀម ០១ខ្នងប្រវែង៥x ៤ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងស័ង្កសីខូចខាតទាំងស្រុង ៕

មតិយោបល់