ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពីបទ ទទួលផលចោរកម្ម ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់ខ្យល់ភ្ជង់គំរាមប្លន់យកម៉ូតូ) នៅចំណុចមុខសាលាSOS ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី ។
ជនសង្ស័យឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួននៅក្នុងបន្ទប់ជួលរបស់ខ្លួន (មានសារធាតុញៀន)។
ជនសង្ស័យខាងលើនេះ បានទទួលទិញម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1HZ-0762 ពីក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៣និង០០នាទី។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់