ព័ត៌មានជាតិ

iPhone ជា​កាដូ​ដែល​ក្មេង​ចង់បាន​ពី​តា​ណូអែល​

​យោង​តាម​លទ្ធផល​នៃ​ការស្ទង់មតិ​ចុងក្រោយ​បានឲ្យដឹងថា ក្មេងៗ​ចង់បាន​កាដូ iPhone ពី​តា​ណូអែល នៅ​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំនេះ។​

​ក្រុម​ស្រាវជ្រាវ Ebates បាន​ធ្វើ​ការស្ទង់មតិ​ទៅ​លើ​ក្មេង​ដែល​មាន​អាយុ​នៅ​ចន្លោះ ១២-១៧​ឆ្នាំ ពីអ្វី​ដែល​គេ​ចង់បាន​នៅក្នុង​ថ្ងៃ​បុណ្យ​ណូអែល​។ លទ្ធផល​បាន​បង្ហាញថា ៣២​ភាគរយ​នៃ​ក្មេង​ដែល​បាន​ស្ទង់​មតិ ចង់បាន iPhone របស់​ក្រុមហ៊ុន Apple ចំណែក Samsung Galaxy មានតែ ១២​ភាគរយ​ប៉ុណ្ណោះ​។​

​តាម​ការស្ទង់មតិ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា iPad ក៏​បាន​ស្ថិតនៅក្នុង​តារាង​នៃ​វត្ថុបំណង​របស់​ក្មេងៗ​នៅក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ពី​តា​ណូអែល​ផងដែរ​។ បើទោះបីជា​ក្មេងៗ​ភាគច្រើន​ចង់បាន iPhone ក្ដី ប៉ុន្តែ​ក្មេងប្រុស​មួយ​ចំនួន​ផ្សេង​ចង់បាន​ឧបករណ៍​ហ្គេម Playstation 4 របស់​ក្រុមហ៊ុន Sony​។​

​ក្នុង​ចំណោម​ឧបករណ៍​ទាំងអស់​ខាងលើ មាន ៤១​ភាគរយ បាន​សម្រេច​ជ្រើសរើស​យក iPhone ក្នុងករណី​ដែល​ឲ្យ​ជ្រើសរើស​យក​តែ​មួយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ ២០១០ មក iPhone បាន​ក្លាយ​ជា​កាដូ​ពិសេស​មួយ​ដែល​ក្មេងៗ​ចង់បាន​នៅ​ថ្ងៃ​បុណ្យ​ណូអែល​៕

Apple-Santa

មតិយោបល់