ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ១នាក់ពី បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ

ភ្នំពេញ: នៅថៃ្ងទី០៨ ខែមេសា ឆាំ្ន២០២០ វេលាម៉ោង ១១និង១០នាទីព្រឹក កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋានគរបាលខណ្ឌទួលគោក បានបើកធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ រហូតដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងចាប់យកវត្ថុតាង នៅចំណុចដីឡូត៍ទំនេរគ្មានលេខ ផ្លូវលេខ២៨៩ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ នាង គឹមអាន ហៅ អាន ភេទប្រុស អាយុ២៨ឆាំ្ន ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវរថភ្លើង ក្រុមទី៧៩ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យកក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១៦ កញ្ចប់តូច ,ដាវកែច្នៃមានស្រោមចំនួន០១ , ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន , ទុយោមួយចំនួន ,ឧបករណ៌កែច្នៃសំរាប់ជក់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃម៉ាក HUAWEI ពណ៌ខ្មៅ ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ នាង គឹមអាន ហៅ អាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិរការរដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់