តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា បុរសម្នាក់មានសំណាងបំផុតដែលរួចផុតជីវិត បន្ទាប់ពីស្ថិតនៅវាលរហោស្ថានរយៈពេល ១០ ថ្ងៃ។ អ្នកទេសចរណ៍ជនជាតិអាល្លឺម៉ង់រូបនោះបានបាត់ខ្លួន ខណៈដែលគាត់បានធ្វើដំណើរវង្វេងនៅតំបន់វារហោស្ថានក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែនៅរស់រាន្តមានជីវិតដោយសារតែការបរិភោគសត្វរុយ។ បន្ទាប់ពីរយៈពេល ១០ ថ្ងៃដែលលោក Daniel Dudzisz ធ្វើដំណើរតែម្នាកឯងយឺតៗរហូតចូលមកក្បែរទីក្រុង Windorah ក្នុងរដ្ឋ Queensland ។ នៅពេលដែលលោក Dudzisz ត្រូវបានគេរកឃើញ គាត់បានបដិសេធចំពោះការព្យាបាលពីវេជ្ជសាស្ត្រ និងត្រូវបានផ្តាច់ជ្ញាចិត្តធ្វើដំណើរបន្តទៀត៕
ព័ត៌មានជាតិ
មតិយោបល់