ព័ត៌មានជាតិ

បុរសម្នាក់ខ្ទេចសាកសពគ្មានសល់ បន្ទាប់ពីរថយន្តស្លាកលេខខេមរភូមិន្ទ 01 4 1490បុកកិន

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់ស្លាប់ខ្ទេចសាកសព បង្កដោយរថយន្ត ដឹកខ្សាច់បុកកិនម៉ូតូ កាលពីវេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅមុខវរសេនាតូច៥២៣ ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុមានរថយន្តដឹកខ្សាច់ពណ៌ ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01 4.1490 ធ្វើដំណើរទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុបានបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកឈើ គ្មានស្លាកលេខបើកបរបញ្រ្ចាស់ទិសគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់