ព័ត៌មានជាតិ

បាតុភូតធម្មជាតិ! រន្ទះបាញ់ស្រ្តីម្នាក់ បណ្តាលឲ្យស្លាប់ នៅខេត្តឧត្តរមានជ័យ

ឧត្ដរមានជ័យ: កាលពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ករណីរន្ទះបាញ់ស្រ្តីម្នាក់ បណ្តាលឲ្យស្លាប់ ខណ:មេឃកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់និងផ្គរ ស្ថិតនៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

ជនរងគ្រោះឈ្មោះ សៅ ណត ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ពេលមេឃធ្លាក់ភ្លៀង ស្រ្តីរងគ្រោះបានអង្គុយនៅក្រោមផ្ទះរបស់ខ្លួន ស្រាប់តែមានផ្គររន្ទះបាញ់ បណ្តាលឲ្យស្លាប់ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសព ហើយបញ្ជាក់ថា ស្រ្តីរងគ្រោះស្លាប់ ដោយសាររន្ទះបាញ់ពិតប្រាកដមែន រួចបានអនុញ្ញាតឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់