ព័ត៌មានជាតិ

អាសូរណាស់! កម្មករនេសាទម្នាក់ ធ្លាក់ពីលើទូកបណ្ដាលឲ្យលង់ទឹកសមុទ្រស្លាប់ ខណៈពេលមេឃមានភ្លៀង ខ្យល់និងរលកធំៗ

ព្រះសីហនុ: នៅថ្ងៃត្រង់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មានករណីមនុស្សធ្លាក់ពីលើទូក បណ្ដាលឲ្យលង់ទឹកសមុទ្រស្លាប់ ខណ:ពេលមេឃមានភ្លៀង ខ្យល់និងរលកធំៗ។

ជនរងគ្រោះឈ្មោះ រីម វណ្ណ: ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរកម្មករនេសាទ ស្នាក់នៅបណ្ដោះអាសន្នជាមួយម្ចាស់ទូក មានស្រុកកំណើត ក្រុងកំពត ខេត្តកំពត ។
ម្ចាស់ទូកឈ្មោះ ហេង ថៃ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរនេសាទ ទីលំនៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ពេលធ្លាក់ពីទូកនេសាទប្រាកដមែន ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់