កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី គណៈកម្មការចម្រុះ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងសមាសភាពចូលរួម៖
១.លោក នៃ ចារី អភិបាលរងខេត្តកណ្តាល ២. លោក លី សុជាតិ ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច ៣. លោកវ/ឯក ព្រុំ សំណាង អធិការនគរបាលស្រុក ៤. លោក អ៊ូ ម៉ានរិន ប្រធានសាខា ក.ប.ប៥. លោក ដួង សុភ័ក្រ អនុប្រធានសាខាគយ ៦. លោក សំ អឿន ជ.សាខាគយខេត្តកណ្តាល ៧. លោក អ៊ុល ដូរិន ប្រធានការិយាល័យបសុពេទ្យខេត្តកណ្តាល ៨. លោក ម៉ន សំបុក អធិការរងយុត្តិធម៌ ៩. លោក ស្រុន សន ប្រធានការិយាល័យ ១០. លោក ហួត សីហា នាយប៉ុស្តិ៍សំរោងធំ ១១. ក្រុមប្រឹក្សាឃុំ និងមេភូមិ ។
បានចុះឆែកឆេរឃ្លាំងរបស់ឈ្មោះ សុខ ហឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីករ មានទីលំនៅផ្ទះលេខ១៦ ផ្លូវលេខ៦១ ភូមិ១០ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានទីតាំងឃ្លាំង ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឃើញមានពោះវៀនជ្រូកខូចគុណភាព០៥តោន ចំនួន០២កុងទីន័រ និងសម្ភារៈផលិតសាច់ក្រកនាំចូល មកពីប្រទេសចិនមួយចំនួន រហូតមកដល់ម៉ោង១៦ និង ៣០នាទី លោកព្រះរាជអាជ្ញារងបានសម្រេចធ្វើការឃាត់ខ្លួនម្ចាស់ឃ្លាំង និងកិបស៊ីលបិទឃ្លាំងជាបណ្តោះអាសន្ន ។
លុះមកដល់ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី តាមការជាក់ស្តែង គណៈកម្មការចម្រុះបានធ្វើការដុតបំផ្លាញ ពោះវៀនជ្រូកខូចគុណភាពចំនួន០២កុងទីន័រ ដែលមានទម្ងន់សរុប៣២តោន ៩២៥kg និងកិបស៊ីលបិទឃ្លាំងជាបណ្តោះអាសន្នដដែល ៕
មតិយោបល់