ព័ត៌មានជាតិ

បង្ហាញមុខមេខ្លោងនិងបក្ខពួក​៥នាក់ ក្រោយបង្រ្កាបឆ្លងខេត្ត ដកហូតគ្រឿងញៀនជាង២គីឡូ កាំភ្លើង៣ដើមនិងរថយន្ត២គ្រឿង!

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ​កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញមុខជនសង្ស័យមេខ្លោងនិងបក្ខពួកគ្រឿងញៀន៥នាក់ ក្រោយរងការបង្រ្កាបគ្រឿងញៀន ដកហូតវត្ថុតាង គ្រឿងញៀន ជាង២គី ឡូក្រាម កាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងប្រើប្រាស់ខ្យល់១ ដើមនិងរថយន្ត ២គ្រឿង។

ក្រោម​ការដឹកនាំ កម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀន ប្រុសស្រី ៥នាក់នោះ ចំណាយពេល២ថ្ងៃចុង ក្រោយធ្វើនៅក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណនិង បន្តឈានទៅ បង្រ្កាបផ្ទះជួលជនសង្ស័យ ដល់ទឹកដីក្រុងសៀមរាប ខេត្ត​សៀមរាប រកឃើញគ្រឿងញៀន លាក់ទុកក្នុងបន្ទប់ជាង២គីឡូក្រាមនោះ៕ #ហាមលួចចម្លងអត្ថបទនិងរូបភាពដោយគ្មានការអនុញ្ញាត

មតិយោបល់