ព័ត៌មានជាតិ

យុវជនម្នាក់ បើករថយន្តវ៉ាជែង មិនប្រយ័ត្នធ្លាក់ប្រទ្បាយ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញ: កាលពីវេលាម៉ោង ២ និង៣៥នាទីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុងថៃហ្គ័រ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីរថយន្តបែនដឹកដី បើកធ្លាក់ប្រទ្បាយ បណ្ដាលឲ្យស្លាប់តៃកុង។

ជនរងគ្រោះ មានឈ្មោះ ម៉ាប់ អាយុប្រហែលជាង២០ឆ្នាំ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-0732 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវថៃហ្គ័រ។ លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្ត១គ្រឿងទៀត មិនប្រយ័ត្នក៏រេចង្កូចធ្លាក់ចូលក្នុងទឹកប្រឡាយ បណ្ដាលឲ្យអ្នកបើករថយន្ត ស្លាប់បាត់ជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ច បានមកដល់ទីតាំងខាងលើ ទាក់ទងជំនាញចុះត្រួតពិនិត្យ ហៅរថយន្តស្ទូចមកលើករថយន្តទ្បើងគោក ហើយប្រគល់ឲ្យនគរបាលចរាចរណ៌ក្រុង ចាត់ការតាមនីតិវិធី ។ ដោយទ្បែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់