ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចតាមបណ្តាខណ្ឌ ប៉ុស្តិ៍ បានចុះដល់គោលដៅភ្លាមៗ បន្ទាប់ពីទទួលបានខំមិនរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាព ផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខានដល់អ្នកជិតខាង ។
ករណីនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគោរពតាមការណែនាំជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវធ្វើយ៉ាងណាផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ២៤ម៉/២៤ម៉ ជាពិសេសត្រូវធ្វើឲ្យប្រជាពលរដ្ឋបានសប្បាយចិត្ត ។ ដូច្នេះនគរបាលរាជធានីភ្នំពេញ តែងតែតាមដានរាល់ខំមិនរបស់ប្រជាពលរដ្ឋទាំងថ្ងៃ ទាំងយប់ ដើម្បីឆ្លើយតប និងដោះស្រាយរាល់បញ្ហា ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ដោយធ្វើការសហការបានយ៉ាងល្អ និងឆាប់រហ័ស ជាមួយអធិការខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ។ សមត្ថកិច្ចចុះដល់ទីតាំងភ្លាមៗ បន្ទាប់ពីទទួលបានខំមិន ដើម្បីបង្ក្រាប ណែនាំ អប់រំ និងបញ្ឈប់ភ្លាមៗ រាល់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា រំខានដល់ការសម្រាករបស់អ្នកជិតខាង និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការជួបជុំមនុស្សច្រើន ផឹកស៊ី ដែលអាចឲ្យមានការឆ្លងជំងឺវីរុសកូវីដ១៩ ៕
មតិយោបល់