ព័ត៌មានជាតិ

ដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខP452 ប្រអប់207 មូលហេតុដោយសារមានរថយន្តបើកបុកបង្គោលបណ្ដាលឲ្យបាក់

ភ្នំពេញ: យោងតាមផេករបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខP452 ប្រអប់207 មូលហេតុដោយសារមានរថយន្តបើកបុកបង្គោលបណ្ដាលឲ្យបាក់ចំនួន០១ដើម និងខូចក្រចាប់ប៉ុងខ្សែបណ្ដាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
សូមអរគុណ

 

មតិយោបល់