ព័ត៌មានជាតិ

សិស្សសាលាបឋមសិក្សាបឹងសាឡាងម្នាក់ក្លាយជាចោរឆក់ត្រូវសមត្ថកិច្ចចាប់ជាប់

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងផ្នែកព្រហ្មទណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់បទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ)ស្ថិតនៅត្រង់ចំណុចមុខផ្ទះលេខ៥៦AUផ្លូវលេខ២៣០ក្រុមទី១៣ភូមិ៤សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញកាលពីវេលាម៉ោង៣និង១០នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះហួនសេងហៅសេងភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្សបឋមសិក្សាបឹងសាឡាងស្នាក់នៅផ្ទះជួលផ្លូវបេតុងសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។ចំណែកឯឈ្មោះមុនគួយភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរគ្រូបង្រៀនសាលាឯកជនហេឡូអាមេរិចកាំងនិងលក់ខោអាវនៅផ្សារយូណាយស្នាក់នៅផ្ទះលេខ៥៦C4ផ្លូវលេខ២៣០ក្រុមទី១៣ភូមិ៤សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។

វត្ថុតាងរួមមាន៖-ម៉ូតូ០១គ្រឿងម៉ាកSuzukiNexពណ៌សលាយលឿងពាក់ស្លាកលេខភ្នំពេញ១HX-៩០៤១(ជាម៉ូតូរបស់ជនសង្ស័យ)និងកាបូបស្ពាយពណ៌សូកូឡាចំនួនមួយក្នុងនោះមាន:ប្រាក់ដុល្លារចំនួន៤៣$(សែសិបបីដុល្លារសហរដ្ឋអាមេរិចជារបស់ជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវីធី៕

 

មតិយោបល់