សៀវឡុងនី រងការរិះគន់ថា​ចាស់ជាងវ័យ

រូបភាពទាំងនេះ ត្រូវបានគេផ្សាយនៅលើគេហទំព័រក្នុងប្រទេសចិន​ ដោយនិយាយថា នាង Liu Yifei ហៅសៀវឡុងនី ​មើលទៅ​​អាយុក្មេង តែមុខចាស់ ឬ​ចាស់ជាងវ័​យ​។​
​នៅលើទំព័រ The Bach នៅពេលថ្មីៗនេះដែរ បានបង្ហោះរូបភាព ​​ក្នុងអំឡុងពេលថត របស់ នាង​សៀវឡុងនី ​ដោយក្នុងរូបភាពនោះដែរ​នាស្លៀកឈុតពណ៌ខ្មៅ ដោយបង្ហាញទឹកមុខ​យ៉ាងក្រៀមក្រំ និងមិនបានញញឹមនោះទេនៅក្នុងរូបភាពនោះ​។​

អ្នកនិយម​លេង​អ៊ីនធឺណេត​ជាច្រើន បាននិយាយថា ​រូបថត​របស់នាង សៀវឡុងនី មិនមានគុណភាពនោះទេ ដោ​យ​ស្បែករបស់នាង ចាប់ផ្តើម​ជ្រីវជ្រួញ ដែលមើលទៅ​ដូចជាមនុស្សចាស់ បើទោះបីជានាង​មានអាយុ ២៧ ឆ្នាំ ក្តី ៕​
Liu Yufei





មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *