ព័ត៌មានជាតិ

គង់ សុជាតិ បាត់រដូវ២ខែមានដំណឹងពរពោះ

យោងតាមការសម្ភាសន៍ដោយផ្ទាល់របស់អ្នកនាង គង់ សុជាតិ នៅក្នុងពិធីខួបកំណើតរបស់កញ្ញា ពៅ លីដា បានអះអាងថា អ្នកនាងបាត់រដូវ២ខែមកហើយ ដែលមានន័យថា អ្នកនាងកំពុងមានដំណឹងពរពោះកូនដំបូង លើកដំបូងជាមួយលោក ជា វិបុល ដែលជាស្វាមីក្មេង។

យ៉ាងណាក៏ដោយមិនទាន់ប្រាកដថា អ្វីដែលអ្នកនាងប៉ាន់ស្មានជាការពិតនៅឡើយទេ ដោយសារអ្នកនាងមិនទាន់បានពិនិត្យជាមួយពេទ្យជំនាញនៅឡើយ។

អ្នកនាងនិយាយថា នៅថ្ងៃទី១០ សីហាខាងមុខនេះ អ្នកនាងនឹងទៅពិនិត្យពាក់ព័ន្ធនឹងរឿងបាត់រដូវរបស់ខ្លួន ហើយប្រសិនបើច្បាស់ថា ខ្លួនពិតជាមានផ្ទៃពោះដូចការប៉ាន់ស្មាននោះអ្នកនាង នឹងធ្វើពិធីជប់លៀងអបអរជាមួយក្រុមគ្រួសារ និងបុគ្គលិករបស់ខ្លួន។ អ្នកនាងនិយាយថា សប្បាយចិត្តដែលខ្លួនចាប់ផ្ដើមមានដំណឹងពរពោះ ក្នុងពេលអ្នកនាងមិនធ្លាប់រំពឹងថាទាល់តែសោះថា វ័យជិត៤០ឆ្នាំរបស់ខ្លួន នឹងមានកូនជាថ្មីជាមួយលោក ជា វិបុល។

អ្នកនាងធ្លាប់បានសិក្សាជាមួយវេជ្ជបណ្ឌិតពាក់ព័ន្ធនឹងចង់មានកូននេះច្រើនមកហើយ ប៉ុន្តែមិនមានលទ្ធផលទើបអ្នកនាង និងស្វាមីឈប់ខ្វល់។ អ្នកនាងស្ថានភាពបាត់រដូវរបស់ខ្លួន គឺកើតឡើងដោយធម្មជាតិ ដោយមិនមានប្រើប្រាស់បច្ចេកវិទ្យាពេទ្យនោះឡើយ អ៊ីចឹងហើយទើបអ្នកនាងក្រោយពីដឹងថា ខ្លួនមានដំណឹងមានកូន។ អ្នកនាងថា បើទោះជាកូនក្នុងផ្ទៃជាស្រី ឬ ប្រុសក៏អ្នកនាងសប្បាយចិត្តដែរ សំខាន់ឲ្យអ្នកនាងពិនិត្យឃើញថា ខ្លួនពិតជាមានកូនមែន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយស្វាមីឲ្យបានរឹងមាំ។

យ៉ាងណាមិញ អ្នកនាងបានទទូចឲ្យចាំអ៊ុតលទ្ធផលនៅ៥ថ្ងៃទៀត ដោយសារតែថ្ងៃទី១០ សីហា ទើបអ្នកនាង និងស្វាមីមានពេលទៅជួបជាមួយពេទ្យជំនាញ ដើម្បីឲ្យប្រាកដពីរឿងនេះ៕

CHAET1CHEAT1CHEAT2CHEAT3CHEAT4CHEAT5CHEAT6CHEAT7CHEAT8CHEAT

មតិយោបល់