ព័ត៌មានជាតិ

រថយន្តហាយឡេនឌ័រពណ៌សស្លាកលេខ2AN 4540បុកម៉ូតូស្លាប់មនុស្សម្នាក់ម្ចាស់គេចខ្លួនបាត់

ស្វាយរៀង:បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងហេតុខណ:ដែលរថយន្តហាយឡែនឌ័របើកបរមិនប្រកាន់ស្តាំជ្រុលមកបុកចំពីមុខពេញទំហឹងទាំងកម្រោលខ្ទេចម៉ូតូមួយកំណាត់មុខ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី១១ខែ មេសា ឆ្នាំ ២០២នៅចំណុចផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទ៌ ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថានៅមុខពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AN 4540 ធ្វើដំណើរពីទិសដៅពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុ ខាងលើក៏រ៉េចង្កូតមកខាងឆ្វេងចូលមកផ្លូវខាងម៉ូតូក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកអ៊ឹមស្លាស ពណ៌បៃតងចាស់គ្មាន ផ្លាកលេខ ចំពីមុខទិសដៅពីលិចទៅកើតបញ្ជ្រាស់ទិសគ្នា បើកបរដោយឈ្មោះ វ៉ន សាម៉ី ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពីបង្កគ្រោះថ្នាក់រួចមកអ្នកបើកបរឈ្មោះ អ៊ុយ សួរ ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខែ្មរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ តាពៅ សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង គ្មានរបួសស្នាមបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ហើយករណីនេះផងដែរជនរងគ្រោះដែលស្លាប់បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯមធ្យោបាយទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕

មតិយោបល់