ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់ នៅ​កណ្តាល​អូរ​ ក្នុងខេត្តពោធិ៍សាត់

​ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសរងគ្រោះ​ម្នាក់​ផឹកស្រា​ស្រវឹងរ​ត់ទៅ​ដេក​ក្នុង​អូរ​ត្រូវបាន​ប្រជាពលរដ្ឋ​ដើរទៅ ប្រទះឃើញ​ដេកស្លាប់ ក្រោយ​ផ្ទះ​អ្នកស្រុក​ដោយ​សង្ស័យថាខ្យល់គ ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​អូរ ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ស្រុក​និង​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​។

​តាម​សម្តី​ស្ត្រី​ជា​ម្តាយ​របស់​សព​ឈ្មោះ នាង ចាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​បាន ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា កូន​របស់គាត់​ជា​មនុស្ស​មាន​លក្ខណ​:​មិន​គ្រប់ទឹក​( ជំងឺសរសៃប្រសាទ​) តែងតែ​ដើរ​មិនសូវ​ចូល​ផ្ទះ ហើយ​រស់នៅ​ជាមួយ​គាត់​នៅក្នុង​ភូមិ​សំរោង ឃុំ បឹង​បត់​កណ្តោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ លោក​អំ​ធាន​បាន​បន្តថា ក្រោយ​ទទួលបាន​ដំណឹង​ថា​កូន​ស្លាប់ ​គាត់​ក៏​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច​តែម្តង​។

​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី ក្រុមគ្រួសារ​នៃ​សព សមត្ថកិច្ច​ក៏បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ ឃើញថា​នៅក្បែរ​សាកសព​មាន​ដប​ស្រាថ្នាំ​១​ដប ដូចនេះ​សមត្ថកិច្ច​សន្និដ្ឋានបាន​ថា​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយ​ផឹកស្រា​ស្រវឹង​ខ្យល់គ​គាំងបេះដូង​ស្លាប់ នៅ​ម៉ោង​ប្រមាណ​ជា​១៣​និង​៣០​នាទី​រសៀល​ថ្ងៃនេះ​តែម្តង ។​
​ក្រោយពេល​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច សាកសព​ជនរងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់