ភ្នំពេញៈក្រោមការដឹកនាំផ្ទាល់ពីនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដោយមានការសម្របសម្រួល ពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។ បង្ក្រាបករណីជូញដូរគ្រឿងញៀននៅថ្ងៃទី ០៨.០៤.២០២០ វេលាម៉ោង ១៩:៣៥នាទី នៅចំណុចភូមិចំការរដ្ឋ ឃុំវល្លិស ស្រុកសំរោង ខេត្តកំពង់ស្ពឺ
លទ្ធផល ៖
ចាប់ខ្លួនជនសង្ស័យ ២នាក់
១ ឈ្មោះ ឆៃ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ
២ ឈ្មោះ ស៊ឹម សុខជន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។
ចាប់យកវត្ថុតាង៖
សារធាតុញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១២៩២,០៤ក្រាម
ជញ្ជីងសម្រាប់ថ្លឹង ២គ្រឿង និង សម្ភារវេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ។
មតិយោបល់