ភ្នំពេញៈ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ក្រាំធ្នង់ឃាត់ខ្លួន យោងតាមពាក្យបណ្តឹងជនរងគ្រោះជាម្ចាស់ម៉ូតូ។ ហេតុការណ៍ឃាត់ខ្លួននោះកាលពីវេលាម៉ោង២និង១០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេឌីយ៉ាម៉ង ស្ថិតតាមបណ្តោយផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ កាន ឌួង ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាងផ្សាដែកមានទីលំនៅភូមិត្រពាំងវៀន សង្កាត់ក្រាំធ្នុង ខណ្ឌសែនសុខ។ ម៉ូតូដែលក្រុមជនសង្ស័យយកទៅបញ្ចាំគ្រឿងម៉ាកហុង សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DF-2082។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ១ទី.ឈ្មោះ កាន ឌី ភេទប្រុសអាយុ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំវៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវជាប្អូនបង្កើតជនរងគ្រោះ។ ទី២.ឈ្មោះ គង់ ដាវិត ភេទប្រុស អាយុ១៦ឆ្នាំមានមុខរបរមិនពិតប្រាកដមានទីភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៣. ឈ្មោះ លី សុខឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដមានទីលំនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកបក្ខពួកម្នាក់ ដែលរត់គេចខ្លួនបាត់នោះមានឈ្មោះ មេឃ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដមានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានភ្នំពេញ។
ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ កូនគាត់ឈឺ ហើយប្រើឈ្មោះកាន ឌី ដែលត្រូវជាប្អូនបង្កើតឲ្យជិះម៉ូតូទៅទិញថ្នាំពេទ្យ ខណៈពេលទិញថ្នាំបានហើយ ជនសង្ស័យបានយកម៉ូតូបងប្រុសយកទៅបាត់ មិនឃើញត្រឡប់មកវិញ រហូតដល់ល្ងាចពុំឃើញយកមកវិញ ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលក្រាំធ្នង់ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់មកជនរងគ្រោះបាននាំបងប្អូនជិះម៉ូតូដើររកក៏បានជួបសង្ស័យទាំង៣នាក់ កំពុងជិះម៉ូតូនៅចំណុចខាងលើ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលក្រាំងធ្នង់ ដើម្បីសាសួរបន្ត។
ក្រោយពីឃាត់ជនសង្ស័យដែលត្រូវជាប្អូនបង្កើតជនរងគ្រោះបានសារខ្លួនបានដោះក្បាំង កុងទ័រ និងកាងដែកយកទៅបញ្ចាំនៅម្តុំផ្សាឃ្លាំងរំសេវបានចំនួន១១ម៉ឺនយកស៊ីចាយជាមួយមិត្តភក្តិអស់ហើយ៕
មតិយោបល់