ព័ត៌មានជាតិ

បុរសចំនួន២នាក់បន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះត្រូវបានឃាត់ខ្លួនអនុវត្តទោ សតាមច្បាប់នៅក្រុងបាត់ដំបង

បាត់ដំបង : យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃ ចន្ទ១រោចខែមាឃឆ្នាំខាលចត្វាស័កព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ខែ កុម្ភៈ ឆ្នាំ២០២៣ នេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជូនខ្លួនមនុស្សចំនួន០២នាក់ទៅកាន់អយ្យការ នៃ សាលាដំបូងខេត្ត ដេីម្បីវិនិច្ឆ័យទោ ស ទៅតាមផ្លូវច្បាប់ ចំពោះបទ កំហែង យក។បុរសទាំងពីរនាកនោះឈ្មោះ ឯម សុវិសាល ភេ ទប្រុស អាយុ ៣៤ ឆ្នាំ និងឈ្មោះ ឯម សុវិសេដ្ឋ ភេទ
ប្រុស អាយុ ៣៤ ឆ្នាំ ដែលអ្នកទាំង ០២ នាក់ នេះ មានទីលំនៅ ភូមិ រតនៈ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

ការអនុវត្តនូវវិធានការនេះគឺស្របតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយមានការសម្រប សម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលការឃាត់ខ្លួនបានធ្វេីឡេីងកាលពីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៧និង២០ នាទី នៅ ចំណុច ផ្សារ ភូ ពុយ ស្ថិតនៅ ក្នុង ភូមិ អញ្ចាញ សង្កាត់ អូរចារ ក្រុងបា ត់ដំបង ខេត្ត បាត់ដំបង និង ចំណុច ភូមិ រតនៈ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ដោយដកហូតបាន ៖
– ទូរស័ព្ទ ដៃ ចំនួន ០៥ គ្រឿង
– រថយន្ដ ម៉ាក TOYOTA Revo ពណ៌ ស ពាក់ ស្លាក លេខ បាត់ដំបង 2C-4428
– រថយន្ដ ម៉ាក NISSAN NAVARAពណ៌ ស ពាក់ ស្លាកលេខ ភ្នំពេញ 2AS-9124 ។

មតិយោបល់