ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅ…

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតទ្បើងរវាង ម៉ូតូនឹងរថយន្ត ដែលបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា
បណ្ដាលឲ្យ ខូចខាតម៉ូតូនិងរថយន្ត (ស្រាល)និងរងរបួសមនុស្ស ចំនួន ០១ នាក់ ( ប្រុស ) ធ្ងន់កើតហេតុថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ៣៥ នាទីនៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិអង្គសិរី ឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុខាងលើ មានរថយន្ត មួយគ្រឿងម៉ាក LEXUS RX៣០០ ពណ៏ស ផលិត ឆ្នាំ២០០០
ពាក់ស្លាកលេខភ្នំពេញ ២AM.២៨៤៤ បើកបរដោយឈ្មោះ គុណទិត្យផល្លីកា ភេទស្រី អាយុ ២៥ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌ័ ច្បារអំពៅ ក្រុងភ្នំពេញ ។
អ្នករួមដំណេីរពីក្រោយចំនួន៣ នាក់
១ ឈ្មោះ ពុទ្ធណា ភេទស្រី អាយុ ៥៤ ឆ្នាំ រស់នៅក្នុងភូមិ ក្បាលជ្រោយសង្កាត់ព្រែកឯងខ័ណ្ឌ ច្បារអំពៅ ក្រុងភ្នំពេញ
២ ឈ្មោះពិសីភេទស្រីអាយុ២៥ឆ្នាំ បច្ចុប្បន្តរស់នៅខេត្តកំពុងចាម។
៣ ឈ្មោះស្រីពៅភេទស្រីអាយុ២៦ឆ្នាំ បច្ចុប្បន្តរស់នៅខេត្តកំពុងចាម បេីកបរក្នុងទិសដៅពីលិចទៅកើត ហើយមកដល់ចំនុចផ្លូវកែង
ក៍បានបត់ទៅជើង ហើយក៍បានប៉ះគ្នាជាមួយភាគីម៉ូតូមួយគ្រឿងទៀត ម៉ាកDUK ព័ណ( ខ្មៅ+ ស )ផលិតឆ្នាំ ២០១៥ពាក់ស្លាកលេខ ភ្នំពេញ១CZ.២០៧៨ បណ្តាលឲ្យអ្នកបើកម៉ូតូ(របួសធ្ងន់) បើកក្នុងទិសដៅពីជើងទៅត្បូងបើកបរដោយឈ្មោះខាត់ ចន្ធូភេទ ប្រុសអាយុ២៧ឆ្នាំបច្ចុប្បន្តរស់នៅភូមិថ្មសឃុំភ្នំបាតស្រុកពញាឮខេត្តកណ្តាល។(មិនពាក់មួកសុវត្ថិភាព)
ជនរងគ្រោះត្រូវបាន បងប្អូនប ញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ
វត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបាននគរបាលប៉ុស្តិ៍យកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលភ្នំបាត រងចាំការដោះស្រាយ៕

 

មតិយោបល់