ព័ត៌មានជាតិ

ដួលរលំផ្ទះទាំងស្រុងអស់ចំនួន៥ខ្នង និងរបើកដំបូល២៥បន្ទប់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ រសៀល វេលាម៉ោង៤និង៣០នាទី នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដូចខាងក្រោម ៖
– ភូមិអូរឫស្សី ដួលរលំផ្ទះទាំងស្រុងអស់ចំនួន ០២ខ្នង និងរបើកដំបូលបន្ទប់ជួលចំនួន ១៩បន្ទប់
– ភូមិអូរនាង ដួលរលំផ្ទះអស់ចំនួន ០៣ខ្នង និងរបើកដំបូលបន្ទប់ជួលចំនួន ០៦បន្ទប់
– ដួលបង្គោលភ្លើង០១ ៕

 

មតិយោបល់