ព័ត៌មានជាតិ

Samsung ទំនង​បាត់បង់​ទីផ្សារ​ស្មា​ត​ហ្វូន​ច្រើន​នៅ​ឆ្នាំក្រោយ​

ក្រុមហ៊ុន Apple ទំនងជា​នឹង​ដណ្ដើម​យក​ទីផ្សារ​ស្មា​ត​ហ្វូន​នៅក្នុង​ប្រទេស​ចិន​ពី​ក្រុមហ៊ុន Samsung នៅ​ឆ្នាំ ២០១៤ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​លក់ iPhone ជាមួយនឹង​ក្រុមហ៊ុន​ចិន China Mobile​។​

Samsung មាន​គោលបំណង​ដណ្ដើម​យក​ទីផ្សារ​ស្មា​ត​ហ្វូន​របស់ Apple នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មកហើយ នៅតែ​មិន​អាច​ប្រជែង​ឈ្នះ​នោះទេ ដោយឡែក​នៅ​ពេល​នេះ ក្រុមអ្នកវិភាគ​បាន​លើកឡើង​ថា Samsung មិន​ត្រឹមតែ​បរាជ័យ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ ពោល​គឺ​ថែមទាំង​បាន​បាត់បង់​ទីផ្សារ​សំខាន់​របស់​ខ្លួន​ថែមទៀត​ផង នោះ​គឺ​ទីផ្សារ​ស្មា​ត​ហ្វូន​នៅក្នុង​ប្រទេស​ចិន​។​

​ក្រោម​កិច្ច​ព្រមព្រៀង​លក់ iPhone រវាង Apple និង China Mobile ក្រុមហ៊ុន Apple បាន​រំពឹង​ថា​នឹង​ទទួលបាន​ប្រាក់ចំណូល ៥​ភាគរយ​បន្ថែមទៀត​ពី​ប្រទេស​ចិន​នៅ​ឆ្នាំ ២០១៤​។ នេះ​មានន័យ​ថា ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​ស្មា​ត​ហ្វូន​ធំ​លំដាប់​ទី​២ ដូច​សំដី Tim Cook នាយក​ប្រតិបត្តិ Apple តែងតែ​និយាយថា លោក​តែងតែ​ចាត់ទុកថា ចិន​ជា​ទីផ្សារ​ស្មា​ត​ហ្វូន​ធំ​លំដាប់​ទី​២​របស់ខ្លួន​។​

​ក្រុមអ្នកវិភាគ​បាន​លើកឡើង​ថា Samsung ប្រហែលជា​នឹង​បាត់បង់​ទីផ្សារ​នៅតាម​បណ្ដាល​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា​នៅ​ជប៉ុន ព្រោះថា​សារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​ថា iPhone បាន​លក់​ដាច់​ជាង Galaxy S4 របស់ Samsung ចំណែក​នៅ​ឥណ្ឌា​វិញ ទីផ្សារ​ស្មា​ត​ហ្វូន​របស់ Apple ក៏​បាន​កើនឡើង​ខ្ពស់ជាង Samsung ដែរ​៕​
Samsung-Logo_3

មតិយោបល់