ព័ត៌មានជាតិ

អាចម៌ផ្តាយ​ទម្ងន់​ពីតោន​ធ្លាក់​នៅ​តំបន់ Xinjiang

ចិន​៖​នៅ​ថ្ងៃ​ទី ១៧ ខែ ធ្នូ មាន​អាចម៍ផ្កាយ​ដ៏​ធំ​មួយ​បាន​លេចឡើង​នៅ​តំបន់ Xinjiang ប្រទេស​ចិន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​រំជួលចិត្ត​ខ្លាំងណាស់​។ អាចម៌ផ្កា​យមាន​ទម្ងន់​ប្រហែល​ជា​ពីតាន​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​រណ្តៅ​មួយ​ដែល​មាន​ជម្រៅ​៧​ម៉ែត្រ​ស្ថិតនៅក្នុង​តំបន់ Xinjiang ហើយ​អាចម៌ផ្កាយ​នេះ​ពោរពេញ​ទៅ​ដោយ​ជាតិ​ម៉ាញ៉េ​ទិច មេដែក​ដែល​អាច​ស្រូប​យក​វត្ថុ​ផ្សេងៗ​មកលើ​ខ្លួន​របស់​វា​។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មនុស្ស​កាន់តែ​ច្រើនឡើងៗ​ទៅ​តំបន់ Xinjinang ដើម្បី​ស្វែងរក​អាចម៌ផ្កាយ​ដែល​បាន​ធ្លាក់នេះ​។ រី​ឯ​ឈ្មួញ​ដែល​បាន​ប្រមូល​ទិញ​យក​អាច​ម៏​ផ្កាយ​ទាំងនេះ​បាន​ប្រើ​ឲ្យ​ជាង​ឆ្លាក​ចេញ​ជា​ផលិតផល​ផ្សេងៗ​គ្រប់​ប្រភេទ​៕​
meteorite (1)

meteorite (2)

មតិយោបល់