ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅរដ្ឋញូវយ៉ក កើនដល់លើស ១០,០០០ នាក់ហើយ

អាមេរិកៈ អភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo មានប្រសាសន៍ថា លោកជឿជាក់ថា ស្ថានភាពអាក្រក់ នៃអ្នកជំងឺឆ្លងកូវីដ១៩ គឺជៀសផុតទៅបាន អាស្រ័យទៅនឹងការស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

តាមរបាយការណ៍ បានឲ្យដឹងថា ប្រទេសចិន មានការឆ្លងនៃវីរុសប្រភេទថ្មីនេះខ្ពស់បំផុតចំនួន (១០៨)ករណី ក្នុងរយៈពេលជិត ៦ សប្តាហ៍កន្លងមកនេះ។

ចំណែកអត្រាមរណភាព នៅអ៊ីតាលី អេស្បាញ និងបារាំង ដែលប្រទេសទាំងបីនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺឆ្លងកូវីដ១៩ ហាក់មានភាពថមថយជាងពេលមុនៗ។

ខណៈដែលចំនួនអ្នកស្លាប់ ក្នុងរដ្ឋញូវយ៉ក បានឡើងខ្ពស់លើស ១០,០០០ នាក់ហើយ។ រីឯប្រទេសរុស្ស៊ីវិញ ត្រូវគេកត់សម្គាល់ថា មានការលោតឡើងខ្ពស់បំផុត ធៀបនឹងអត្រាប្រចាំថ្ងៃរបស់ខ្លួន នៅក្នុងករណីនេះ ជាមួយនឹងការឆ្លងថ្មីចំនួន ២,៥៥៨ ករណី។

សូមជំរាបថា នៅទូទាំងពិភពលោកមនុស្សជាង ១១៨,០០០ នាក់ បានស្លាប់ខណៈដែលមនុស្សជាង ៤៤៦,០០០ នាក់បានជាសះស្បើយទ្បើយវិញ នេះបើយោងតាមទិន្នន័យ ដែលត្រូវបានចងក្រង ដោយសាកលវិទ្យាល័យ Johns Hopkins ៕

មតិយោបល់