ព័ត៌មានជាតិ

ក្មេងទំនើង ២ក្រុមវាយតប់គ្នា របួសបែកក្បាល បែកមាត់ ២នាក់ ជនបង្ករត់គេចខ្លួនបាត់

បន្ទាយមានជ័យ: នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មានករណីក្មេងទំនើប ២ក្រុមវាយតប់គ្នា ត្រង់ចំណុចអាងពលសេនា ស្ថិតក្នុងភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ជនរងគ្រោះឈ្មោះ សិច សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ របួសក្បាលផ្នែកខាងស្តាំ។
ជនរងគ្រោះឈ្មោះ នួន ណង ភេទប្រុស អាយុ ២២ឆ្នាំ រងរបួសមាត់ និងស្មា។
អ្នកទាំង ២រស់នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក។

ជនបង្កឈ្មោះ ងៀន ង៉ាន់ ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ រស់នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក។

មូលហេតុ៖ ទំនាស់ពាក្យសំដីគ្នា រហូតឈានដល់ជាអំពើហិង្សាវាយតប់គ្នា។

ក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួន កម្លាំងនគរបាលកំពុងស្រាវជ្រាវរកចាប់ខ្លួន រីឯក្រុមអ្នករងរបួសត្រូវបាននាំយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក៕

មតិយោបល់