ព័ត៌មានជាតិ

Updated៖ រថយន្តដឹកទំនិញបែកបំពង់ខ្យល់ បុករង្វង់មូលស្ពាន នៅស្រុកខ្សាច់កណ្ដាល

កណ្ដាល: ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទី ចំណុចរង្វង់មូលព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញបុករង្វង់មូលស្ពាន។

រថយន្តបង្កម៉ាក HYUNDAI ធុនដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-7513 បើកបរដោយឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិចុងបឹង ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
អ្នករួមដំណើរឈ្មោះ ឆាយ ឈឿង ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក ធ្វើដំណើរពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ បែកបំពង់ខ្យល់ ស្របពេលចុះពីលើស្ពាន ធ្វើឲ្យរថយន្តមិនដំណើរការ ហើយរេចង្កូតទៅបុកនឹងរង្វង់មូល បណ្ដាលឲ្យរងការខូចខាតតែម្ដង៕

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ចំពោះតៃកុង អ្នករួមដំណើរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរនាំ រីឯរថយន្តស្ទូចទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី។

សន្និដ្ឋាន៖ អ្នកបើកបររថយន្តបង្កហេតុខាងលើ បើកបរក្នុងល្បឿនលឿន ខ្ចីខ្ជាខ្វះការប្រុងប្រយ័ត្ន ៕

មតិយោបល់