ព័ត៌មានជាតិ

តំណាងអយ្យការកោះហៅមេប៉ុស្តីជ្រួយតាកែវដែលត្រូវយុវជនម្នាក់ថាវាយជាន់ករឲ្យរងរបួស បន្ទាប់ពី ជិះម៉ូតូដេញនោះនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ

កណ្តាលៈ ក្នុងសុំណុំរឿងព្រហ្មទណ្ឌលេខ៤៤១ អ.ក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ តំណាងអយ្យការ របស់សាលាដំបូងខេត្តកណ្តាល ស៊ូ សុជាតា បានចេញដីការកោះហៅ មេប៉ុស្តិ៍ជ្រួយតាកែវដែលត្រូវយុវជនម្នាក់ចោទថា វាយជាន់កឲ្យរងបួស បន្ទាប់ពីជិះម៉ូតូដេញ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៨ យប់នៅចំណុច ភូមិលេខ៩ ព្រែកភូមិឃុំជ្រួយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ឲ្យចូលមកសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។

បើតាមលោក សម្ញំ ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបានប្រាប់ Post News តាមប្រព័ន្ធ What App ថា « ដោយសារការកោះហៅ ជានីតិវិធីរបស់តំណាងអយ្យការ ដើម្បីប្រមូលបាននូវភស្តុតាងនានា ក្នុងគោលបំណងកំណត់អំពីអង្គហេតុ។ ហេតុនេះខ្ញុំមិនអាចរៀបរាប់ពីអង្គណាមួយ មុនការវាយតម្លៃរបស់តំណាងអយ្យការដែលកាន់សំណុំរឿងនោះទេ» ។ លោកបន្តថា «ដោយសំណុំរឿងនេះស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត របស់តំណាងអយ្យការ ហេតុនេះអាចសាកសួរទៅសាមីព្រះរាជអាជ្ញារងដែលកាន់សំណុំរឿង។»។

សូមរំលឹកដែរថា លោកអនុវរសេនីយទោ ចាន់ វរ័ មេប៉ុស្តិ៍រដ្ឋបាលឃុំជ្រួយតាកែវ ត្រូវបានយុវជនម្នាក់ចោទប្រកាន់ថាបានវាយធាក់ នឹងជាន់កឲ្យរបួសក្នុងស្ថានភាពស្រវឹង បន្ទាប់ពីយុវជន២នាក់បាន ជិះម៉ូតូវ៉ាម៉ូតូរបស់លោកមេប៉ុស្តិ៍តាមផ្លូវជាតិលេខ១១០ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៨ យប់នៅចំណុច ភូមិលេខ៩ ឃុំជ្រួយតាកែវស្រុកកោះធំ ខេត្តកណ្តាល។

បើតាមឲ្យដឹងថា ពីជនរងគ្រោះមានឈ្មោះ សារី ផាន់ណាត រស់នៅក្នុងភូមិ ជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ដោយបានជិះម៉ូតូឌុបគ្នា២នាក់តាមដងផ្លូវ១១០ ក្នុងសភាពស្រវឹង នឹងជ្រេរេពេញផ្លូវ ។

បើតាមម្តាយជនរងគ្រោះ ឈ្មោះ សុខ សារឿន បានឲ្យដឹងតាមទូសព្ទដោយលើកជាសំណួរថា« គាត់បានសរសេរពាក្យបណ្តឹង ដើម្បីប្តឹងមេប៉ុស្តិ៍ រួចរាល់ហើយ ?» តែបើទោះជាយ៉ាង គាត់មិនបាននិយាយប្រាប់ឲ្យច្រើននោះទេ គាត់ថា «ចាំចរចារជាមុនសិន»។

លោក ចែម លាង មេភូមិជ្រួយតាកែវ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ លោកបានដឹងនៅក្នុងហេតុការណ៍ ពេលដែលម៉ូតូដួលម៉ូតូ ហើយឃើញក្មេងៗអង្គុយហើយសំពះហើយនិយាយថា ខ្ញុំខុសហើយ..។ លោកមេភូមិនិយាយទៀតថា ហេតុការណ៍ពេលដែលម៉ូតូដួលគាត់ឃើញក្មេងៗបានសំពះហើយនិយាយថា មេខ្ញុំខុសហើយ ឲ្យខ្ញុំសុំទោស ចំណែកដែលថា ប៉ូលិសនោះបានវាយធាក់ ជាន់កមិនមានទេ ក្នុងហេតុការនោះ! តែបើមើលជាក់ស្តែងនោះ របួសលើផ្ទៃមុខគឺជនរងគ្រោះបានដួលម៉ូតូត្រូវទៅ លើផ្លូវអ៊ុតកៅស៊ូ បណ្តាលឲ្យអូសរយះលើផ្ទៃមុខបែបនេះ។

លោក ចាន់ វរ័ បានប្រាប់ឲ្យដឹងថា លោកបានច្រានចោលក្នុងការចោទ ប្រកាន់ទៅលើក្នុងការវាយឈ្មោះ សារី ផាន់ណាត់ ទាំងស្រុង ហើយលោកបានបញ្ជាក់ថា មុនកើតហេតុ លោកបានជិះម៉ូតូដើម្បីល្បាតក្នុងភូមិសាស្ត្រនៅផ្លូវ១១០ ភូមិព្រែកភូមិ ឃុំព្រែកជ្រួយតាកែវ ក៏ឃើញម៉ូតូ១គ្រឿងឌុបគ្នាបើករ៉េពេញតាមផ្លូវ ឃើញដូច្នោះលោកជាសមត្ថកិច្ចបានបើកបរតាមក្រោយ ពេលនោះម៉ូតូនៅខាងមុខបានបើករេចុះរេឡើង លោកក៏ដេញតាម ដល់ចំណុចកើតហេតុ ជនរងគ្រោះគេចរថយន្តនឹងគេច ម៉ូតូផ្សេងនៅមុខ ដួលខ្លួនឯង តែម្តង ។បន្ទាប់ពីដួលហើយជនទាំងពីបានអង្គុយលើកដៃសំពះថា សុំទោសមេ សុំទោស ពេលនោះលោកបានឈប់ហើយវាយជន្ទុល ម៉ូតូ សួរដោយស្គាល់ឪពុកម្តាយបានរាប់អានគ្នានោះ លោកឲ្យទៅផ្ទះតែម្តង។

លោក ស៊ីម ឃាង អធិការស្រុកកោះធំបានប្រាប់ថា នៅរសៀលថ្ងៃទី១៥ ខែមីនានោះថា ខាងជនរងគ្រោះបានទើបតែមកដាក់ពាក្យបណ្តឹង ហើយលោកក៏ទទួលបានពាក្យបណ្តឹង និងលោកបានឲ្យកម្លាំងជំនាញចុះទៅកន្លែងកើតហេតុដើម្បីស្រាវជ្រាវមើលថា តើករណីនោះពិតមែនឬយ៉ាងណា ។

លោកអធិការបានបន្តទៀតថា ករណីនោះ លោកអត់ទាន់ហ៊ានសន្និដ្ឋានទេ លោកបានប្រាប់ទៅមេប៉ុស្តិ៍ឲ្យធ្វើរបាយការណ៍មកឲ្យគាត់ហើយ។ក្នុងនោះលោកបញ្ជាក់ថា បើរឿងនោះពិតជាមានពិតមែន លោកនិងធ្វើការសម្របសម្រួលដោយសាររឿងនោះ វាជារឿងតូច៕

មតិយោបល់