វៀតណាម: ព្យុះកំបុតត្បូងនិងភ្លៀងធ្លាក់ខ្លាំងបានបង្កឡើងដោយព្យុះទីហ្វុង Nida បានសម្លាប់មនុស្សពីរនាក់និងរងរបួសជាច្រើននាក់ផ្សេងទៀត នៅភាគខាងជើងខេត្ត Lao Cai របស់ប្រទេសវៀតណាម ដែលមានចំងាយ២៥០គីឡូម៉ែត្រនៃភាគពាយព្យនៃរដ្ឋធានីហាណូយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។
បើតាមអាជ្ញាធរមូលដ្ឋានឧតុនិយមបានឲ្យដឹងថា ព្យុះទីហ្វុងនេះ បានធ្វើឱ្យបាក់ដីនៅម៉ោង ៣និង៣៥នាទីព្រឹក កាលពីថ្ងៃអង្គារ៍នៅឧបទ្វីប Dapeng ក្នុងទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។
ដោយឡែក បើយោងតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ស្វែងរកនិងជួយសង្គ្រោះនៃស្រុក Muong Khuong ខេត្ត Lao Cai បានប្រាប់ឲ្យដឹងថា មនុស្សម្នាក់បានស្លាប់និងបីនាក់ផ្សេងទៀតបានរងរបួសដោយសាររន្ទះបាញ់។
បើយោងតាមមជ្ឈមណ្ឌលជាតិរបស់ប្រទេសវៀតណាមសម្រាប់ការព្យាករឧតុនិយមដោយសារតែផលប៉ះពាល់នៃព្យុះទីហ្វុង Nida តំបន់ភាគខាងជើងវៀតណាម រួមមានត Cao Bang, Lang Son, Quang Ninh, Bac Giang, Hai Phong ខេត្ត Hai Duong ត្រូវបានទទួលរងពីភ្លៀងធ្លាក់យ៉ាងខ្លាំងពីយប់ថ្ងៃអង្គារ៍៕
មតិយោបល់