សៀមរាបៈ កាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ មានករណីរំលោភសេពសន្ថវៈបានសម្រេច ។
ជនសង្ស័យឈ្មោះ អ៊ុត សានីន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រៃធ្លក ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ ។
ជនរងគ្រោះឈ្មោះ ទ ត ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅខេត្តសៀមរាប មុខរបរកសិករ ។
ដំណើររឿង៖ កាលពីវេលាម៉ោងកើតហេតុជនសង្ស័យបានធ្វើសកម្មភាព លបចូលឡើងទៅដេករួមភេទជាមួយជនរងគ្រោះ នៅលើផ្ទះបានសម្រេចចំនួនម្ដង ក្នុងពេលជនរងគ្រោះស្រវឹងស្រាដេកលក់ជាមួយកូន ចំណែកប្តីនាងទៅផឹកស៊ីនៅផ្ទះបងប្អូនមិនទាន់មកដេក ។
ក្រោយទទួលសេចក្តីរាយការណ៍ និងពាក្យបណ្តឹងជនរងគ្រោះ បានស្រាវជ្រាវនាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍ធ្វើការសាកសួរចម្លើយ រូបគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពលបចូលឡើងទៅដេករួមភេទ សម្រេចជាមួយជនរងគ្រោះពិតប្រាកដមែន។
មូលហេតុ៖ ដោយសារតែរូបគេមានចិត្តលួចស្រលាញ់ជនរងគ្រោះ និងមានចំណង់ផ្លូវភេទផងនោះ! ខណៈពេលដែលប្ដីនាងមិននៅផ្ទះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីបន្តនីតិវិធី ៕
មតិយោបល់