ព័ត៌មានជាតិ

រថយន្តព្រូសស្លាកលេខនគរបាល បុករះរ៉ឺម៉កនិងកង់បី បណ្តាលឲ្យខូចខាត សងសំណង១០០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ: នៅវេលាម៉ោង១០និង២៤នាទីយប់ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខនគរបាល 2.1295 បើកបរបុករះបណ្តាលឲ្យរ៉ឺម៉កលក់សាច់អាំង និងម៉ូតូកង់បី រងការខូចខាត សងសំណងចំនួន១០០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុមួយគ្រឿងម៉ាកព្រូស ពណ៌ស
ពាក់ស្លាកលេខនគរបាល 2.12952.1295 ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនេះ បានរេចង្កូតបុករ៉ឺម៉កលក់សាច់គោអាំង និងកង់បីពេញទំហឹង បណ្តាលឲ្យរងការខូចខាត ។ ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួស ម្នាក់ផងដែរ ប៉ុន្តែមិនជាធ្ងន់ធ្ងរប៉ុន្មាននោះទេ ។

នៅក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្ក និងភាគីខាងជនរងគ្រោះ បានធ្វើការចរចាគ្នានៅកន្លែងកើតហេតុ ។បន្ទាប់មកការចរចា នេះបានត្រូវរ៉ូវគ្នា ។ ដោយភាគីខាងរថយន្តបង្កហេតុ បានសងសំណងទៅឲ្យភាគីខាងរ៉ឺម៉កលក់សាច់គោអាំង ចំនួន៣០០ដុល្លារ ។ និងកង់បីចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។ ដោយឡែកសម្ភារ:ខូចខាត ត្រូវម្ចាស់យកទៅជួសជុល ដោយខ្លួនឯងរៀងៗខ្លួន ៕

មតិយោបល់