ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានករណីបុរសជនជាតិចិនម្នាក់សង្ស័យប្រើសារធាតុញៀនលើសកម្រិត បានឡើងបង្គោលប៉ាន់ណូ ស្ថិតតាមបណ្ដោយផ្លូវវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនជាតិចិនខាងលើមិនស្គាល់អត្តសញ្ញាណឡើងបង្គោលប៉ាន់ណូដែលមានកម្ពស់ប្រមាណជិត ២០ម៉ែត្រ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ បានឲ្យដឹងថា ឃើញបុរសជនជាតិចិនម្នាក់ សង្ស័យប្រើសារធាតុញៀនលើសកម្រិត ឡើងលើបង្គោលស្លាកប៉ាន់ណូSCG សញ្ញារូបដំរីដោយមានកម្ពស់ប្រមាណជិត ២០ម៉ែត្រ។ ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលឃើញជនជាតិខាងលើឡើងស្មានថា ជាជាងដែលឡើងមើលឬជួសជុលស្លាកប៉ាន់ណូ តែបន្ទាប់មកទើបដឹងក៏ទាក់ទងប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ភ្លាមៗ។ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានមកដល់ទីតាំង ស្រែកហៅឲ្យចុះមកហើយនៅពេលនោះដែរ ដោយមានស្រ្តីខ្មែរម្នាក់ ដែលចេះភាសាចិនបានស្រែកហៅពីខាងក្រោមស្លាកប៉ាន់ណូ ដោយឲ្យជនជាតិចិនខាងលើចុះមក។
លុះសមត្ថកិច្ចព្រមទាំងនារីខាងលើស្រែកហៅឲ្យចុះមកអស់រយៈពេលមួយសន្ទុះបុរសជនជាតិចិននោះបានចុះមកហើយស្រ្តីម្នាក់ដែលចេះភាសាចិនបានសួរនាំបែរជាបុរសជនជាតិចិនខាងលើមិនឆ្លើយតបគិតតែពីដើរចុះឡើងៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទាក់ទងទៅនគរបាលផ្នែកអន្តោប្រវេសន៍មកដល់ទីតាំងកន្លែងកើតហេតុ មិនមានវិធានការហើយបានរង់ចាំអស់រយៈពេលជិះ ៣ម៉ោង ក៏ហៅម៉ូតូកង់បីដឹកដើម្បីយកទៅទូតហើយជនជាតិចិនខាងលើមិនព្រមទៅ៕
មតិយោបល់