ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ទៅច្រូតស្មៅគោ ត្រូវរន្ទះបាញ់ស្លាប់ នៅទឹកដីថៃ

បាត់ដំបងៈ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានករណីរន្ទះបាញ់មនុស្សស្លាប់ ស្ថិតនៅក្រុមទី០៤ ភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ឈាន ជា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

យោងតាមបំភ្លឺរបស់ឈ្មោះ ជា ចិន្តា ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅ ភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺថា កាលពីវេលាម៉ោង ៦និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឃើញឪពុកខ្លួន បានជិះម៉ូតូទៅច្រូតស្មៅគោ នៅទឹកដីប្រទេសថៃ ចម្ងាយ ៥០ម៉ែត្រពីព្រំដែនកម្ពុជា តាមផ្លូវចំការជាកន្លែង ដែលខ្លួនធ្លាប់ទៅជាមួយ លុះដល់ម៉ោង ១២និង០០នាទីជនរងគ្រោះបានត្រឡប់មកផ្ទះហូបបាយហើយ ដល់ម៉ោង១២និង៣០នាទីជនរងគ្រោះបានទៅច្រូតស្មៅគោនៅកន្លែងដដែលម្តងទៀត ។ រហូតដល់ម៉ោង ៥និង០០នាទី មានឈ្មោះពៅ គាត់ជាប៉ូលិសវរការពារព្រំដែនបានមកប្រាប់ថា ឪពុកខ្លួនស្លាប់ហើយ នៅទឹកដីថៃ ហើយខ្លួនបាននាំគ្នាទៅមើលឃើញជនរងគ្រោះស្លាប់ដោយអង្គុយផ្អែកម៉ូតូបិទភ្នែកហើយទទឹកភ្លៀងជោគខ្លួន។

ក្រោយពីកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់