ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីម្នាក់នៅមុខក្រុមហ៊ុនឌួងឈីវ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ១០នាទី នគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ត្រង់ចំណុចមុខផ្ទះលេខ១១៥ហ្សេត ផ្លូវលេខ១៣៨កែង២៤៥ ក្រុមទី៥ ភូមិ២ សង្កាត់ផ្សារទី២ ខណ្ឌទួលគោក ករណី(ឆក់ថង់ដាក់កាបូប) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនឌួងឈីវ ទីតាំងផ្ទះលេខ៩២ដេ ផ្លូវលេខ ១១០ ក្រុទី៥៤ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់