មណ្ឌលគិរី:នៅយប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣វេលាម៉ោង២១ និង០០នាទី នៅចំណុចផ្ទះចាំចំការ ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីឃាតកម្មដោយចេតនាកេីតឡេីង០១ករណី បណ្ដាលអោយស្លាប់មនុស្សចំនួន ០១នាក់
-ជនរងគ្រោះឈ្មោះជា សុផល ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ត្រូវបាន ជនសង្ស័យឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុខាងលើត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ បានប្រេីកាំបិតចុងស្រួចចិតបន្លែចាក់ចំក ខាងមុខផ្នែកខាងឆ្វេង ទំហំទទឹង២សម.ម បណ្តោយ៤,៥ស.មជម្រៅ៧,៥ស.មបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។
មូលហេតុ៖ បណ្តាលមកពីការផឹកស៊ីស្រវឹងស្រាទាស់ពាក្យសំដីគ្នារឿងមិនជួយបណ្តេីរម៉ូតូមកពីកន្លែងផឹក ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដេីម្បី
កសាងសំណុំរឿងតាមនិតីវិធី។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឃាតកម្មទាស់ពាក្យសំដីគ្នារឿងមិនជួយបណ្តើរម៉ូតូសោះប្អូនចាក់សម្លាប់បងបណ្តាលអោយស្លាប់…

មតិយោបល់