ព័ត៌មានជាតិ

យុវជនម្នាក់សង្ស័យស្រវឹង ជិះម៉ូតូលឿនទៅបុកខ្លោងទ្វារវត្តស្លាប់ មួយរំពេច

បន្ទាយមានជ័យ: នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកខ្លោងទ្វារវត្តថ្មពួកបង្កខ្លួនឯង បណ្តាលឲ្យស្លាប់បើកបរក្នុងទិសដៅពីត្បូងទៅជើងលើផ្លូវលំ ស្ថិតភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អ្នកបើកបរឈ្មោះ ចាន់ ធា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាក Honda wave c110 ពណ៌ខ្មៅ គ្មានស្លាកលេខ។

ក្រោយពេលកើតហេតុរួច ជនរងគ្រោះត្រូវបានកម្លាំងជំនាញដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដោយសារមានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តទៅមន្ទីពេទ្យមង្គលបូរី បានដាច់ខ្យល់ស្លាប់ សបប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ បើកបរល្បឿនលឿន ផ្លូវកោង (សង្ស័យស្រវឹង)៕

មតិយោបល់