ព័ត៌មានជាតិ

រថយន្ត ២គ្រឿង បើកបុកគ្នាត្រង់ចំណុច ផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរហាងកាហ្វេដ៉ាលីន តាមបណ្ដោយផ្លូវ១០៥ កែវផ្លូវ១៩៨ ក្នុងស្ថិតសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុករថយន្ត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនជាតិខ្មែរម្នាក់ បើកបរយន្តមួយគ្រឿងម៉ាក អូឌីA7 ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវ១៩៨ ខណ:ពេលដែលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1179។ បើកបរដោយជនជាតិចិន២ទៅ៣នាក់ តាមបណ្ដោយផ្លូវ១៩៨ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន រួចដោយមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុក រថយន្តចំទ្វារខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យក្រពឹតរងការខូចខាត។ ចំណែកឯរថយន្ត ហាយឡែនឌ័រ បាន រងការខូចខាត ក្រពឹតកាង ផ្នែកខាងមុខចំហៀងខាងស្តាំ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ខណ្ឌ ៧មករា បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ ផងដែរ ។

ក្រោយពេលកើតហេតុ ដោយភាគីទាំងពីរ ធ្វើការចរចារដោះស្រាយគ្នា មិនត្រូវទើបសមត្ថកិច្ច មូលដ្ឋានបានធ្វើការ ទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក ឲ្យចុះមកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

មតិយោបល់