កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ បានរាយការណ៍ជូនសមត្ថកិច្ចឃុំដើមឫស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤នឹង២០នាទី នៅចំណុចភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល ២០ឆ្នាំ។
វត្ថុតាងចាប់យក៖ ដុំថ្ម ១ដុំ (ទំហំប៉ុនភ្លៅ)នៅក្នុងអាវ ក្នុងទឹក។
នគរបាលប៉ុស្តិ៍ បានឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំ កើតហេតុខាងលើមានប្រជាពលរដ្ឋ ០១នាក់ ភេទប្រុស មកឃ្វាលគោ ប្រទះឃើញសាកសពខាងលើ បានរាយការណ៍ ជូនមេភូមិក្រូចសើច ហើយ មេភូមិ បានរាយការណ៍ ជូននគរបាល ប៉ុស្តិ៍ដើមឫស ដើម្បីរាយការណ៍បន្តជូន មន្ត្រីជំនាញមានសមត្ថកិច្ច ។
ការសន្និដ្ឋាន៖ (បឋម)អាចជាករណី ឃាតកម្ម។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់