ព័ត៌មានជាតិ

ចោរលួច​គោ​ពី​ស្រុក​កំពង់ត្រឡាច​ទៅ​លាក់​នៅ​ស្រុក​ទឹកផុស​ចាប់​ត្រូវ​​សមត្ថកិច្ច​ចាប់បាន​ទាំង​អ្នក​លួច​និង​ទាំង​អ្នកទិញ​

​កំពង់ឆ្នាំង​៖​បុរស​២​នាក់​ជា​ជនសង្ស័យ​ក្នុង​ករណី​ចោរលួច​គោ ដែល​ម្នាក់​ជា​អ្នក​លួច​គោ ម្នាក់​ទៀត​ជា​អ្នក ទិញ​គោ ត្រូវបាន​ម្ចាស់​គោ​និង​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន នៅវេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​លំនៅដ្ឋាន​របស់​ជនសង្ស័យ​ទាំង​២​នាក់​នោះ ដែល​ស្ថិត​ក្នុងស្រុក កំពង់ត្រឡាច បន្ទាប់ពី​ពួកគេ​បាន​លួច​គោ​ញី​១​ក្បាល​របស់​អ្នកស្រុក​ទៅ​លក់​នៅ​ក្នុងស្រុក​ទឹកផុស​បាន ប្រាក់​១៦៥​ម៉ឺន​រៀល​។​

​ ​លោក ហ៊ុន វាសនា អធិការនគរបាល​ស្រុក​កំពង់​ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ ជនសង្ស័យ ទាំង​២​នាក់​ម្នាក់​មាន​ឈ្មោះ យ៉ោ​ប លាស់ អាយុ​៣០ ឆ្នាំ មាន​ទី​លំ ភូមិ​ខ្នាយ ក​កោះ ឃុំ​សែ​ប ស្រុក​កំពង់​
​ត្រឡាច ជា​អ្នក​លួច​គោ និង​ម្នាក់​ទៀត ឈ្មោះ យ៉ោម ស្លេះ អាយុ​៣៥​ឆ្នាំ មាន​ទៅ​ទី​នៅ ភូមិ​ជ្រលង​កៃ​ស្នា​
​ឃុំ​ឈូក ស ស្រុក​កំពង់ត្រឡាច ជា​អ្នកទិញ​គោ គេ​ទាំង​២​នាក់​មាន​សញ្ជាតិ​ខ្មែរ​ឥស្លាម​ដូចគ្នា ។​

​ ​លោក​បាន​បន្ត​អោយដឹងថា​៖ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់ ថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ឈ្មោះ យ៉ោ​ប លាស់ បាន​ទៅ​លួច​គោ​មួយ​ក្បាល​ជា​របស់​ឈ្មោះ លាស់ ទាំ អាយុ​៤៥​ឆ្នាំ ខ្មែរ​ឥស្លាម រស់ នៅ​ភូមិ​ខ្នាយ​កកោះ ជាមួយគ្នា ហើយ​បាន​យក​ដឹក​ទៅ​លក់​អោយឈ្មោះ យ៉ោម ស្លេះ នៅ​ភូមិ​ជ្រលង​កៃ ស្នា ក្នុងតម្លៃ ១៦៥​ម៉ឺន​រៀល តែ​អោយ​បាន​១​លាន​៤៥​ម៉ឺន​រៀល នៅ​ខ្វះ​២០​ម៉ឺន​សិន​។​នៅ​យប់​នោះ​ក្រោយ ពី​ប្រគល់​លុយ​ប្រគល់​គោ​ទៅវិញទៅមក នៅ​ក្បាលថ្នល់​សែ​ប ឃុំ​តា​ជេស​រួចហើយ ឈ្មោះ យ៉ោម ស្លេះ បាន​ដឹកគោ​យក​ទៅ​ទុក​នៅ​ព្រះវិហារ​ឥស្លាម​មួយ​កន្លែង​ក្នុង ភូមិ​ស្រែ​អ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ដែល ជា​ព្រះវិហារ​មួយ​ត្រូវបាន​អង្គការ​សាសនា​ឥស្លាម ផ្តល់ប្រាក់​ប្រមូល​ទិញ​គោ​សម្រាប់​កាប់​ក្នុងពេល​
​បុណ្យ​ប្រពៃណី​ខ្មែរឥស្លាម​នាពេលខាងមុខ​។

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤​ម្ចាស់​គោ​បាន​ដឹងថា​បាត់គោ​ហើយក៏​បាន​ប្តឹង​និង​បាន​ស​
​ហ​ការ​ជាមួយ​មន្ត្រី​នគរបាល​ស្រុក​ប​ដើរ​រក​គោ​ដល់​ស្រុក​ទឹកផុស ហើយ​បាន​ប្រទះ​ឃើញ​គោ​គេ​ចងទុក​នៅ​
​ជិត​វិហារ​ឥស្លាម​នោះ ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​អ្នកទិញ​និង​អ្នក​លួច​គោ​នៅក្នុង​ស្រុក​កំ​
​ពង់​ត្រឡាច​តែម្តង​។

​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ យ៉ោម ស្លេះ បាន​សារភាពថាៈ ខ្លួន​ពិតជា​បាន​ទិញ​
​គោ​ពី​ឈ្មោះ យ៉ោ​ប លាស់ ដោយ​ណាត់​ជួប​គ្នា​ប្រគល់​លុយ​នៅ​ក្បាលថ្នល់​សែ​ប ហើយ​ខ្លួន​បាន​ដឹក​យក​
​ទៅ​លាក់ទុក​នៅ​ស្រុក​ទឹកផុស​។​ចំណែក​ឈ្មោះ យ៉ោម លាស់ វិញ​បាន​ឆ្លើយ​បដិសេធថាៈ ខ្លួន​មិន​បាន លួច និង​មិន​បានដឹង​អ្វី​ទាំងអស់​។​

​ ​លោក​អធិការ​បាន​បញ្ចាក់​អោយដឹងថា​៖​ផ្អែក​លើ​អង្គហេតុ និង​សាក្សី រួម​ទាំង​អ្នកទិញ​ឆ្លើយ​ដាក់ ជន​នេះ​គេច​មិន​ផុត​ពី​មានទោស​ឡើយ ហើយ​បាន​កសាង​សំណុំរឿង បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរ​
​បាល​ខេត្ត ចាត់ការ​បន្ត​តាម​និតិ​វិធី​។​

​ ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធាន​
​ការិយាល័យ​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយដឹងថា​៖​ជនសង្ស័យ​ទាំង​២ និង​
​ត្រូវ​ធ្វើការ​សួរ​ចម្លើយ​តាម​និតិ​វិធី​ជា​បន្ត ហើយ​និង​ត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​នា​ល្ងាច​ថ្ងៃ​ទី​០២
​ខែ​កញ្ញា ឆ្នាំ​២០១៤​នេះហើយ ដើម្បី​តុលាការ​ជំនុំ​ជំ​រះ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ ៕

123

មតិយោបល់