កណ្ដាលៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង៣៦នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ត្រង់ចំណុចមុខឡឥដ្ឋព្រាបកុយ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក តាកូមា ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-3757 បើកបរដោយឈ្មោះ ហ៊ត់ តៃហឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ291C ផ្លូវ43BT ភូមិសន្សំកុសល់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងទៅលិចស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាក RANGER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9582 បើកបរដោយឈ្មោះ សូត្រ សុធារ័ត្ន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១១16 ផ្លូវលេខ01 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដែលធ្វើដំណើរពីត្បូងទៅជើង(ស្របទិសគ្នា) ហើយបានមកបុករថយន្ត តាកូមាដែលបត់ឆ្វេងខាងលើ បណ្ដាលឲ្យរថយន្តតាកូម៉ា ខ្ទាតទៅដល់ខាងលិចដែលជាកន្លងផ្លូវសំរាប់ចរាចរណ៍មកពីទិសខាងជើង ស្របពេលនោះដែរ ក៏មានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX300 មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2P-1089 បើកបរដោយឈ្មោះ ងិន សុខ នឿន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្ដីខ្វាវ សង្កាត់ចំរើនផល ក្រុង/ខេត្តពោធិ៍សាត់ ដោយមានរួមដំណើរចំនួន ៤នាក់
១-ឈ្មោះខន សុភា ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ ហេង ស្រីម៉ៅ ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ចុងឃ្នៀត ក្រុង/ខេត្តសៀមរាប។
៣-ឈ្មោះ ម៉ា ស៊ុគូជិ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសង្កាត់ចតុមុច ខណ្ឌចំការមន រាជធានីភ្នំពេញ។
៤-ឈ្មោះ ហ៊ិ កាវ៉ាស៊ីកា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ធ្វើដំណើរពីជើងទៅត្បូង(ពីសៀមរាបទៅភ្នំពេញ) ហើយបានមកបុករថយន្តតាកូមា ដែលខ្ទាតឆ្លងផ្លូវមកពីទិសខាងកើត បណ្ដាលឲ្យរបួសស្រាលដល់អ្នកបើកបររថយន្តតាកូមាឈ្មោះ ហ៊ត់ តៃហឿន និងរបួសស្រាលដល់អ្នករួមដំណើរក្នុងរថយន្តលុចស៊ីសRX300 ចំនួន ៤នាក់គឺឈ្មោះ ខន សុភា ហេង ស្រីម៉ៅ ម៉ា ស៊ុគូជិ និងឈ្មោះ ហ៊ិ កាវ៉ាស៊ីកា ហើយបានបញ្ចូនទៅព្យាបាលនៅពេទ្យភ្នំពេញ។
ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ និងកម្លាំងជំនាញបានចុះ ទៅដល់កន្លែងកើតហេតុវាស់វែង ហើយបានយករថយន្តទាំង៣ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
សន្និដ្ឋាន៖ ដោយអ្នកបើកបររថយន្តតាកូមាបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តRANGER បើកបរលឿនក្នុងទីប្រជុំជន៕
មតិយោបល់