ព័ត៌មានជាតិ

ក្មេងរស់នៅក្នុងអង្គការមូលនិធិកុមារ (ស្កុត) ៧ទៅ៨នាក់ នាំគ្នាចុះលេងទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់ម្នាក់

ភ្នំពេញ: នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី មានករណីលង់ទឹកបណ្តាលឲ្យស្លាប់ ត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រហូតដល់ម៉ោង ៥និង៣០នាទីល្ងាចទើបរកសពឃើញ ។

សពមានឈ្មោះ ធា ផាត់ទីយ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅក្នុងអង្គការមូលនិធិកុមារ (ស្កុត) មានទីតាំងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ រង់ចាំតំណាងអង្គការមកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់