ខាងកំណត់ត្រាពិភពលោក បានប្រកាស ពីកំណត់ត្រាថ្មី សម្រាប់ឆ្នាំ ២០១៤ ឲ្យដឹងថា នាង Leilani Franko ដែលជាកូនកាត់អង់គ្លេសហ្វីលីពីន បានបំបែកកំណត់ត្រាថ្មី ដោយការដើរ ពត់ខ្លួនទៅក្រោយ ដៃមុខច្រតដី និងធ្វើដំណើរយ៉ាងលឿន ចម្ងាយ ២០ ម៉ែត្រ ក្នុងល្បឿន 10.05 វិនាទី ។
នាង Leilani Franko ត្រូវបានគេដឹងថា ជាអ្នកលេងសៀក ។ ក្រៅពីការដើរខាងលើ នាងអាចធ្វើកិច្ចការផ្សេៗ ដោយប្រើជើងជំនួសដៃ ដូចជា ឆុងកាហ្វេ ដោយប្រើជើង ដូចប្រើដៃ ។ Leilani Franko ជាអ្នកដែលសិក្សានៅ សាលាបង្អៀនសិល្បៈសៀក នៅក្នុងប្រទេសកាណាដា អស់រយៈពេល ៣ ឆ្នាំ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់